online booking system

បន្ទប់​ឈុតតូច​ដែល​អាចមើល​ឃើញទេសភាព​​សមុទ្រ​

បន្ទប់​ដែល​មានរានហាល​​ និង​អាច​មើល​ឃើញទេស​​ភាពខាង​មុខ​​​​ដ៏​អស្ចារ្យ​នៃ​សមុទ្រ

ទំហំបន្ទប់ ៦០ ម​២
រឿងបរិក្ខារបន្ទប់
  • រឿង​សង្ហារិម​​រ៉ូ​តាំង​នៅរានហាល​
  • គ្រែ​ទំ​ហំ​ធំ
  • អ៊ីន​ធឺរ​ណិត​ឥត​​គិត​ថ្លៃ
  • កង្ហារ​ និង​ម៉ាស៊ីន​ត្រ​ជាក់
  • ប្រ​អប់​សុវត្ថិ​ភាព
  • ទូរទឹក​កក​ខ្នាត​​តូច
  • ប៉ាន់​តែអេឡិច​ត្រូនិក ដែលមាន​​តែ​ ឬ​កាហ្វេ​មួយ​ឈុត
  • រ៉ូប​​ ​និង​សម្លៀកបំពាក់​គេងយប់​សម្រាប់​កុមារ​
  • កន្សែងពោះគោ​បន្ថែម​​សម្រាប់​​ឆ្នេរ​ខ្សាច់​ និង​អាង​ហែល​ទឹក
មើល មហាសមុទ្រ

លក្ខខ​ណ្ឌ​សម្រាប់​ការ​ស្នាក់​នៅ​ជា​មួយ​កូនៗ

សម្រាប់​ភ្ញៀវ​ដែល​អញ្ជើញ​មក​ស្នាក់​នៅ​ក្នុង​បន្ទ​ប់​ដែល​​​មាន​សេវា​កម្ម​ផាសុក​ភាព​បន្ថែម​ “អា​ហារ​ពេល​​ព្រឹក​បម្រើ​ដល់​​បន្ទប់គេង​” គឺ​​​​មិន​គិត​ថ្លៃ​។​
តម្លៃ​នៃ​គ្រែ​បន្ថែម​ គឺ​ ៣០​ ដុល្លារ​​ក្នុង​មួយ​យប់​ រួម​ទាំង​​​​អា​ហារ​ពេល​ព្រឹក​​​​។ តម្លៃ​នេះ​រួម​បញ្ចូល​ទាំងឈុតកម្រាល​ពូកខ្នើយ​​ ​កន្សែងពោះគោពីរ​ប្រ​ភេទ រ៉ូប​​មួយ​ សម្លៀក​បំពាក់​គេងយប់​សម្រាប់កុមារ​​ និង​គ្រឿងប​ន្ទាប់​បន្សំក្នុង​បន្ទប់​ទឹក។

គ្រែ​សម្រាប់​ទារក​ ជាមួយនឹង​ឈុត​កម្រាលពូកខ្នើយ​ នឹង​ត្រូវ​បាន​ផ្តល់​ជូន ប្រ​សិន​បើ​លោក​អ្នក​កក់​ជា​មុន​។ តម្លៃ​​ គឺ​ ១០​ ដុល្លារ​ក្នុង​មួយ​យប់​។​


លក្ខណ្ឌ​នៃ​ការទូ​ទាត់​ជា​ប័ណ្ណ​ឥណទាន​

ប្រ​សិន​បើ​លោក​អ្នក​ធ្វើ​ការ​ទូ​ទាត់​សម្រាប់​សណ្ឋាគារ បានីយ​ដ្ឋាន​ ឬ​​ភោ​ជនីយ​ដ្ឋាន​របស់​យើង​ តាម​រយៈ​​ប័ណ្ណឥណទាន​ ​ថ្លៃ​ធនាគារ​ ២% នឹង​ត្រូវ​គិត​បន្ថែម​សម្រាប់រាល់​ប្រតិបត្តិការ​នីមួយៗ​។


Photo


Another room